ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី គំរាមកំហែងថា និងសម្លាប់
ដោយអនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលតាលន់ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ។
ករណី គំរាមកំហែងថា និងសម្លាប់ កើតហេតុថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០នាទី នៅចំណុច ស្ថិតភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ អាន ឈិន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិលេខ៤ ឃុំ ប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យចំនួន០១នាក់ ឈ្មោះ រិន ទិព្វ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ កម្មករ មានទីលំនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។(ឃាត់ខ្លួន) គ្មានសារធាតុញៀនវិជ្ជមាន(-)
ជនសង្ស័យធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រសាទអប់រំធ្វេីកិច្ចសន្យាម្តងរួចមកហេីយ ករណី: អំពេីលួច(ម៉ាសុីនទូកស្មាច់)ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង ៣០ នាទី។
វត្ថុតាងចាប់យក: កាំបិតផ្គាក់ចំនួនចំនួន០១ដេីម មានប្រវែង១.១៧ម៉ែត្រ។
ផលប៉ះពាល់: ធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង។
សភាពរឿងហេតុ: កន្លងមកជនសង្ស័យបានផឹកស្រាស្រវឹងបានយកកាំបិតផ្គាក់ទៅគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះដល់ផ្ទះម្ដងរួចមកហើយចាប់តាំងពីពេលនោះមកជនសង្ស័យបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់។
-នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងបាននិយាយប្រាប់អ្នកស្គាល់គ្នានៅក្នុងភូមិឃុំដោយពាក្យដដែលៗថា និងចាំកាប់សម្លាប់ជនរងគ្រោះឲ្យទាល់តែបានដោយមានការភ័យខ្លាចពីរសុខសុវត្តិភាពរបស់ខ្លួនជនរងគ្រោះបានដាក់កាមេរ៉ាសុវត្តិភាពដាក់នៅក្នងផ្ទះថែមទៀត។ហេីយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៣០នាទី ជនរងគ្រោះក៏បានតែទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលស្រុកស្អាងសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរនបាលប្រាសាទ និង កម្លាំងប៉ុស្តិ៍នគរបាលតាលន់ បានឃាត់ខ្លួនជនសង្ស័យយកមកធ្វេីការសាកសួរ។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្លាប់បានយកកាំបិតផ្គាក់ទៅគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះដល់ក្នុងផ្ទះពិតប្រាកដមែនដោយគំនុំ។
ជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕



