ក្រុមហ៊ុន OCIC គ្រោងជីកព្រែកប្រវែង១០គីឡូម៉ែត្រតម្លៃ១០០លាន ភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ

ក្រុមហ៊ុន OCIC មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១0 គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១00លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះបើតាមរបាយការណ៍ពីលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី២០ ខែតុលា ឆ្នាំ ពី២០២៥នេះ ៕

You might also like