ឃាត់ខ្លួនមុខសញ្ញា០២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន…នៅកំពង់ស្ពឺ

កំពង់ស្ពឺ ÷ ដោយបានការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំលាំងអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យដែលដឹកនាំដោយលោក សាវ សុភក្តី អធិការស្តីទី បានចុះស្រាវជ្រាវមុខសញ្ញាដែលតែងតែធ្វេីសកម្មភាពជួញដូរគ្រឿងញៀន និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន២នាក់÷
១.ឈ្មោះ ថុន ថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ
២.ឈ្មោះ ឌី ចាន់ណេត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង
ដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន៧កញ្ចប់,ទូរស័ព្ទដៃចំនួន១គ្រឿង និងឧបករណ៍កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង២រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពងស្ពឺចាត់ការតាមនិតិច្បាប់ ៕

You might also like