ឃាត់ខ្លួនមុខសញ្ញា ម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កំពង់ស្ពឺ ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេតកតកំពង់ស្ពឺ នឹងដឹកនាំកំលាំងបញ្ជាផ្ទាល់ដោយលោក ជុន ចាន់ដេត អធិការស្រុកភ្នំស្រួច
– ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង បានចុះល្បាតនៅចំណុចផ្លូវលំភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន១នាក់÷
– ឈ្មោះ ជឿន រតនា ហៅរ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ។
ដកហូតវត្ថុតាង ៖
-ម្សៅក្រាមពណ៌សថ្លា ០២កញ្ចប់(តូច០១កញ្ចប់ មធ្យម០១ កញ្ចប់)សង្ស័យជាគ្រឿងញៀន
-ទូរស័ព្ទដែលចំនួន០២ គ្រឿង
-ម៉ូតូ០១គ្រឿង ម៉ាកហុងដា click ពណ៌ក្រហម-ខ្មៅ គ្មានផ្លាកលេខ។
ជនសង្ស័យរួមនឹងវត្ថុតាង អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

You might also like