ក្រសួងពាណិជ្ជកម្ម ស្ដាប់បញ្ហាប្រឈម សំណូមពររបស់វិស័យជន ដើម្បីជំរុញការផលិតក្នុងស្រុក

ក្រសួងពាណិជ្ជកម្ម ពិភាក្សាការងារជាមួយតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជាស្ដាប់បញ្ហាប្រឈម សំណូមពរផ្សេងៗរបស់វិស័យជន ដើម្បីចូលរួមជំរុញការផលិតកែច្នៃផលិតផលក្នុងស្រុក។
នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា តំណាងសហគ្រាសធុនតូច និងមធ្យម ក្នុងគោលបំណងទទួលស្ដាប់បញ្ហាប្រឈម សំណូមពរផ្សេងៗរបស់វិស័យជន។
កិច្ចប្រជុំពិភាក្សានេះ ក៏ដើម្បីចូលរួមជំរុញការផលិតកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាកាត់បន្ថយអនុលោមភាពមិនចាំបាច់នានា ព្រមទាំងជម្រាបជូនអំពីការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតជាមួយផ្សារទំនើប និងម៉ាតនៅកម្ពុជា សំដៅជម្រុញការលើកកម្ពស់ផលិតផលខ្មែរ៕

You might also like