គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) បានឯកភាពគ្នាជាគោលការណ៍ក្នុងការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេស JBC នៅថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃ (JBC) នេះ ធ្វើឡើងដើម្បីបន្តជជែកពិភាក្សានិងជំរុញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាង ប្រទេសកម្ពុជានិងថៃ ដែលភាគីទាំងពីរឯកភាពគ្នានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជាថៃលើកទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ និង១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដំណើរការនៃកិច្ចប្រជុំJBC ដែលចាប់ផ្តើមនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នឹងរៀបចំឡើងនៅ សណ្ឋគារ Maneechan Resort Chanthaburi ប្រទេសថៃ។ យោងតាមរបៀបវារៈ កិច្ចប្រជុំនឹងចាប់ផ្តើមនៅម៉ោង១១ និង ៣០នាទីព្រឹក បន្តរហូតដល់ម៉ោង៦ល្ងាច ដែលចន្លោះម៉ោងនេះ ភាគីទាំង២ ក៏មានពេលវេលាសម្រាកខ្លះ ផងដែរ។
ដោយឡែកនៅថ្ងៃឺទី ២២ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូពីកម្ពុជា ក៏នឹងធ្វើដំណើរច្រកអន្តរជាតិព្រំនៃខេត្តប៉ៃលិន ឆ្ពោះទៅកាន់Maneechan Resort Chanthaburi ប្រទេសថៃ ដើម្បីបន្តកិច្ចប្រជុំនៅម៉ោង ៩និង ៣០នាទី រហូតដល់ម៉ោង ៦ល្ងាចជាពិធីបិទកិច្ចប្រជុំពិសេស JBC ៕

You might also like