កិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ខេត្តចន្ទបុរី ប្រទេសថៃ 21-22 តុលា 2025
របៀវារៈ៖
1-ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំJBC លើកទី6 នៅភ្នំពេញ (14-15 មិថុនា 2025)
2-របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ GBC ក្នុងកិច្ចប្រជុំពិសេសលើកទី1 នៅខេត្តកោះកុង (10-9-2025) ជាពិសេសករណីភូមិជោគជ័យ
3-របៀបវារៈផ្សេងៗទៀត
ព្រឹកនេះ ភាគីទាំងពីរនឹងពិនិត្យពិភាក្សាក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំពេញអង្គ ហើយរបៀបវារៈនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំពេញអង្គ។
សមាសភាព កម្ពុជា ដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។
សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត ៕



