នារីម្នាក់ បើករថយន្តមួយគ្រឿង បុកម៉ូតូមួយគ្រឿង បណ្តាលអោយរងរបួស

ភ្នំពេញៈ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យភាគីអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រងរបួសស្រាល ហើយកំពុងព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផា និងមន្ទីរពេទ្យ កេតុមាលា នៅចំណុចមុខវិទ្យាល័យ ជា សុីម ជ្រោយចង្វារ ផ្លូវភ្លោះវិទ្យាល័យ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តឈ្មោះ ហ៊ាង កញ្ញារី ភេទស្រី អាយុ ៣៣ឆ្នាំ ទីលំនៅផ្ទះលេខ១៤១ដេ ផ្លូវចំការស្ពៃ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចជំនាញ បាននាំយករថយន្តនិងម៉ូតូ និងអ្នកបើកបររថយន្ត មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធីច្បាប់ ៕

You might also like