កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ (JBC) កំពុងចាប់ផ្ដើម នៅខេត្តចន្ទបុរី ប្រទេសថៃ
កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ (JBC) កំពុងចាប់ផ្ដើម នៅខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ។
កិច្ចប្រជុំគណៈកម្មការចម្រុះនេះ សមាសភាពកម្ពុជា ដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃចូលរួម។ ចំណែកសមាសភាពថៃ ដឹកនាំដោយលោក Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។
របៀវារៈនៃកិច្ចប្រជុំនៅថ្ងៃនេះរួមមាន៖
១-ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ (១៤-១៥ មិថុនា ២០២៥)
២-របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ GBC ក្នុងកិច្ចប្រជុំពិសេសលើកទី១ នៅខេត្តកោះកុង (១០-០៩-២០២៥) ជាពិសេសករណីនៅភូមិជោគជ័យ
៣-របៀបវារៈផ្សេងៗទៀត
នៅព្រឹកថ្ងៃទី២១ ខែតុលានេះបន្ទាប់ពីទៅដល់ទីតាំងកិច្ចប្រជុំ នៅខេត្តចន្ទបុរី ប្រទេសថៃ ភាសគីកម្ពុជា-ថៃ បានចាប់ផ្តើមកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីគណៈកម្មាធិការ កិច្ចការព្រំដែន មុនកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)៕



