កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ម្ចាស់ផ្ទះធ្វើកិច្ចសន្យានិងទំនិញ៧មុខ ត្រូវបានដុតកម្ទេចចោល

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអាវុធហត្ថស្រុក ម៉ាឡៃ ដឹកនាំដោយវរសេនីយ៍ត្រី តាំង សុខ ហេង បានសហការជាមួយគណៈបញ្ជាការ ឯកភាព លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ និងមានការចូលរួមពីកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃយោធាកងពលតូចលេខ ៥៣ លោកសួង សៅ មេបញ្ជារការ នគបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ វេលាម៉ោង ០៨. ២៥ នាទី ថ្ងៃទី២១. ខែតុលា. ឆ្នាំ២០២៥បានចុះដកហូតអីវ៉ាន់(ទំនិញ)ស្តុកទុកនៅផ្ទះមួយកន្លែងដែលឈ្មួញយកឆ្លងដែនមកពីប្រទេសថៃ ដោយខុសច្បាប់ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ស្ថិតនៅចំណុចភូមិក្បាលស្ពានឃុំម៉ាឡៃ ស្រុកម៉ាឡៃ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះសង នី ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

កម្លាំងសមត្ថកិច្ចបន្តឲ្យដឹងគេថា អីវ៉ាន់ដកហូតចំនួន៧មុខរួមមាន÷
១- ថ្នាំក្អកចំនួន ១២កេស
២- នំចាប់ហួយចាប់ឆាយចំនួន៣កេស
៣- ឡេចំនួន ៣កេស
៤ – ថ្នាំប៉ូវពោតចំនួន ៤កេស
៥ – ថ្នាំបាញ់ស្មៅចំនួន ៣កេស
៦- ម្សៅសាន ចំនួន ៣ កញ្ចប់
៧- ថ្នាំសម្លាប់សត្វល្អិតចំនួន ១០កេស
ក្រោយពីការសាកសួរម្ចាស់ផ្ទះ គាត់ពិតជាបានជួលឱ្យឈ្មួញដាក់អីវ៉ាន់ខុសច្បាប់ឆ្លងដែនមកពីប្រទេសថៃពិតប្រាកដមែន។
ម្ចាស់ផ្ទះត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងបញ្ឈប់និងអនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានវិញ។
រីឯវត្ថុតាងទាំង ៧មុខត្រូវបានគណៈបញ្ជាការយកទៅបំផ្លាញចោល ៕

You might also like