ឃាត់ខ្លួនជនសង្ស័យ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចខ្ទមផ្ទះចំការ ខាងជើងភូមិបេង ឃុំស្តុក ស្រុកគងពិសី

គងពិសី ៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុក
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានទទួលព័ត៌មានពីមហាជនថា នៅចំណុចខ្ទមផ្ទះចំការ ខាងជើងភូមិបេង ឃុំស្តុក ស្រុកគងពិសី មានមនុស្សចេញចូល សង្ស័យមានប្រើប្រាស់គ្រឿងញៀន។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់ទីតាំងខាងលើ ជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ខាត់ នៅ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសំរោង ឃុំស្នំក្រពើ ស្រុកគងពិសី ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់(តូច២.មធ្យម១) ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

សារភាព កម្លាំងបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត នៅចំណុចវត្តស្វាយចារ្យ ភូមិស្តុក ឃុំស្តុក ម៉ោង ១០:៣០នាទី ដែលមានជនសង្ស័យ ឈ្មោះ សំ សារុណ(ម៉ាប់) ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ដកហូតបានឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like