ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណ:កម្មការ សហការនិងផ្ដល់ព័ត៌មានដល់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវ បង្ក្រាបបានករណី ជួញដូរនឹងប្រេីប្រាស់ នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្ដែង នឹងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់
មានឈ្មោះ កៅ វីវ៉ាម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
+ សម្ភារៈ និងវត្ថុតាងរួមមាន៖
១ – ម៉្សៅម៉ត់ ស សង្ស័យជាសារធាតុញៀនចំនួន ២ថង់តូច
២ – ទូរសព្ទដៃចំនួន ១គ្រឿង
ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាត់ការតាមនីតិវិធីច្បាប់ ៕

You might also like