ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការដែលជាសមាសភាពនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីរាជការដែលជាសមាសភាពនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
តាមរយៈបទបង្ហាញរបស់ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ បានជម្រាបជូនអំពីដំណើរការនៃការរៀបចំសន្និបាត ការបង្កើតអនុគណៈកម្មការរៀបចំសន្និបាត ដើម្បីជួយឱ្យដំណើការរៀបចំសន្និបាតនេះដំណើការទៅដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍បញ្ជាក់ជូនថាផងដែថា បន្ទាប់ពីបានបំពេញបេសកកម្មតាមកម្មវិធីអាទិភាពទាំង ៥ របស់ខ្លួន ក្នុងរយៈពេលពេញមួយនេះ ក្រសួងអភិវឌ្ឍន៍ជនបទនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួង ក្នុងគោលបំណងដើម្បីបូកសរុប និងធ្វើការវាយតម្លៃលើសមិទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ បញ្ហា និងការប្រឈមនានា ដែលបានជួបប្រទះ និងលើកទិសដៅការងារបន្ដឱ្យមានប្រសិទ្ធភាពដើម្បីសម្រេចនូវផែនការយុទ្ធសាស្ដ្រដែលបានកំណត់ និងឆ្លើយតបនឹងផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលផងដែរ៕



