អភិបាលខេត្តព្រះវិហារ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ សម្រាប់អភិវឌ្ឍឃុំ និងស្រុក
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ សម្រាប់ឃុំ និងស្រុក នៅថ្នាក់ស្រុកឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកជាំក្សាន្ត។
សិក្ខាសាលានេះមានគោលបំណងសំខាន់ គឺដើម្បីពិនិត្យ សម្របសម្រួល និងធានាថា គម្រោងសកម្មភាពអាទិភាពដែលបានស្នើសុំដោយរដ្ឋបាលឃុំ ស្រុក មានភាពស៊ីសង្វាក់គ្នា និងឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ និងខេត្ត ព្រមទាំងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងអង្គសិក្ខាសាលា ក៏មានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរឃុំ ក្រុមប្រឹក្សាឃុំ អង្គការ និងក្រុមការងារកសាងផែនការស្រុកជាំក្សាន្ត ដើម្បីពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ក្នុងការប្រមូលផ្ដុំធនធានពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងចីរភាព៕



