សោកស្តាយ! នគរបាលម្នាក់ស្លាប់ នឹងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជនល្មើសបាញ់សម្លាប់
កំពង់ធំ ៖ នៅថ្ងៃទី២៣ តុលា ២០២៥ កម្លាំងនគរបាលគ្រឿងញៀនខេត្តកំពង់ធំ បង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅចំណុចភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ជនសង្ស័យមានគ្មាចំនួន០២នាក់គឺ ៖
១: ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
២: ពុំស្គាល់អត្តសញ្ញាណ ។
ពេលនោះជនសង្ស័យបានយកអាវុធAK47 បាញ់រះមកលើកម្លាំងនគរបាល បណ្ដាលឱ្យស្លាប់នគរបាលម្នាក់ និងរបួសនគបាល់ម្នាក់គឺ ៖
១: លោក វ.ទោ ហួន សាវ័យ (ស្លាប់)
២: លោក អ.ឯ ទឹម ចាន់នី (របួសធ្ងន់)
ក្រោយកើតហេតុ ជនសង្ស័យ(ចំនួន០២នាក់) បានជិះម៉ូតូគេចទៅខាងស្រុកចំការលើ ខេត្តកំពង់ចាម បាត់ ដោយយកទាំងអាវុធK49 មួយដើម និងទូរស័ព្ទដៃរបស់នគរបាលទៅជាមួយផងដែរ ។
-កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថកំពុងតាមបង្ក្រាបជនសង្ស័យ ។
ជុំវិញករណីនេះ សារព័ត៌មានបានព្យាយាមសុំការបំភ្លឺបន្ថែមពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៤តុលានេះដែរ ដោយលោកបានបញ្ជាក់យ៉ាងខ្លីថា ពិតជាមានករណីនេះកើតឡើងប្រាកដមែន ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ ចំពោះព័ត៌មានលម្អិតយ៉ាងណានោះ លោកនឹងជម្រាបជូននៅពេលក្រោយ ខណៈពេលនេះលោកកំពុងជាប់ប្រជុំជាមួយថ្នាក់ដឹកនាំ៕



