“អនុវត្តកន្លែងណា? មើលគ្រប់ចំណុចហើយនៅ? នេះជាសំណួរទៅកាន់អ្នកដែលស្នើឱ្យយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ទៅដោះស្រាយបញ្ហាជម្លោះព្រំដែន ជាមួយថៃ
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺមិនអាចយកមកដោះស្រាយបញ្ហាព្រំដែន បាននោះឡើយ ហើយធាតុចូលនៃកិច្ចព្រមព្រៀងនេះ មាននៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាអស់ទៅហើយ។
ហើយបើសិនជាយកកិច្ចព្រមព្រៀងសន្តិភាពក្នុងប៉ារីស មកដោះស្រាយ តើសហប្រធានឥណ្ឌូណេស៊ី និងបារាំង រួមទាំងបណ្តាប្រទេសហត្ថលេខី យល់ព្រមដែរទេ? ពិតជាមិនអាចទៅរួច ដោយសារតែកម្ពុជា និងថៃ បានចោទគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ រឿងរ៉ាវព្រំដែនជាមួយថៃ គឺទៅហួសទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទៅហើយ។ បច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរឈានទៅដល់ការចរចាសន្តិភាព ដោយមិនពឹងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឡើយ”។
—ប្រសាសន៍ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥
“Where should it be implemented? Look at all the points. This is a question for those who propose using the Paris Peace Agreements to resolve the border dispute with Thailand.
The Paris Peace Agreement cannot be used to resolve the border issue, as its provisions are already incorporated into the Constitution of the Kingdom of Cambodia.
Furthermore, if the Paris Peace Agreements were to be used to address this issue, would the co-chair countries, Indonesia and France, as well as the signatory states, agree to it? It is certainly not possible, because Cambodia and Thailand have accused each other.
At the same time, the border issue with Thailand has already gone beyond the International Court of Justice (ICJ). Currently, our two countries are engaging in peace negotiations without relying on the Paris Peace Accords.”
—Remarks by Samdech Akka Moha Sena Padei Techo Hun Sen,
President of the Senate of the Kingdom of Cambodia, October 24, 2025






