ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមក្នុងពិធីតម្កល់លិខិតុបរកណ៍ ស្តីពីការចូលជាភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងការចូលជាភាគីនៃធម្មនុញ្ញអាស៊ានរបស់ទីម័រឡេស្តេ
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីតម្កល់លិខិតុបរកណ៍ ស្តីពីការចូលជាភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងការចូលជាភាគីនៃធម្មនុញ្ញអាស៊ានរបស់ទីម័រឡេស្តេ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។



