បុរសចំណាស់ម្នាក់ រស់នៅរាជធានីភ្នំពេញ មានជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន បានទទួលការព្យាបាលយ៉ាងជោគជ័យ ក្រោមការជួយជ្រោមជ្រែងទាំងស្រុងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី
(ភ្នំពេញ)៖ លោកពូ ម៉ុក សុមុនី ដោយទទួលបានក្តីអាណិតអាសូរ និងក្តីមេត្តាដ៏ខ្ពង់ខ្ពស់បំផុតពី «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ដោយលោកទាំងពីរបានណែនាំឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកពូមកព្យាបាលជំងឺវិបត្តិចង្វាក់បេះដូងដើរលឿន (Wolff-Parkinson-White Syndrome) តាមបច្ចេកទេស Radiofrequency Ablation នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមបញ្ជាក់ថា លោកពូ ម៉ុក សុមុនី អាយុ ៥៤ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានមានជំងឺប្រចាំកាយដោយមានអាការៈហត់ និងញ័រដើមទ្រូងជាប្រចាំ។ ក្រោយការព្យាបាលដោយជោគជ័យ ពេលនេះលោកពូមានសុខភាពល្អមាំមួន និងការរស់នៅប្រចាំថ្ងៃក៏ល្អប្រសើរឡើងវិញ។
ក្នុងទឹកចិត្តដ៏មហាសប្បុរសធម៌នេះដែរ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ទទួលរ៉ាប់រងទាំងស្រុងលើថ្លៃសេវាព្យាបាល និងស្នាក់អាស្រ័យរបស់លោកពូ៕



