ហិង្សាដោះស្រាយគំនុំចាស់ ឃាត់ខ្លួនអនុវត្តតាមច្បាប់!

ខេត្តបាត់ដំបង ៖ នៅចំណុចលើផ្លូវកៅស៊ូ ភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់(វ- ាយគ្នាទៅវិញទៅមក ) កើតឡើងដោយជនស ង្ស័យជាក្រុមទំនើងចំនួន០២ក្រុម ជាអ្នក ស្រុកមោងឫស្សីដូចគ្នា ក្នុងខណៈគេបានជួបគ្នានៅក្នុងពិធីបុណ្យកឋិនទានមួយក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានបញ្ជាក់ថា ភាគីទាំងសងខាងបានប្រើប្រាស់ដំបងឈើវាយគ្នាទៅវិញ ទៅមកនៅលើទឹកដីអ្នកស្រុកគាស់ក្រឡ ក្រោយពួកគេទាំងពីរក្រុមបាន បង្កើតរឿងគំនុំដាក់គ្នានារយៈពេលកន្លងមកនៅឯស្រុកមោងឫស្សី ខេត្តបាត់ដំបង។

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោក អនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ ដឹកនាំធ្វេីការបង្រ្កាបនិងនាំខ្លួនពួកគេ០៧នាក់មកកាន់អធិការដ្ឋានដេីម្បីសាកសួរ រីឯអ្នកគេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណរួចហេីយ។
-វត្ថុតាងដកហូតរួមមាន:
-ដំបងឈើ ០១ដើម។
ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា ការជួបគ្នានៅកន្លែងបុណ្យទាន មិនប្រាកដជានិស្ស័យបុណ្យទាំងអស់នោះទេ តែការជួបគ្នាពេលនេះគឺពិតជានិស្ស័យកម្មយ៉ាងប្រាកដ។
សមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like