ទីតាំងជ្រកកោណលួចលាក់ប្រើប្រាស់ និងចែកចាយគ្រឿងញៀន
ប្រជាពលរដ្ឋសហការផ្ដល់ពត៌មានជូនសមត្ថកិច្ច ក្រោយដឹងថា មានទីតាំងជ្រកកោណលួចលាក់ប្រើប្រាស់និងចែកចាយគ្រឿងញៀន ប្រជាពលរដ្ឋសហការផ្ដល់ពត៌មានជូនសមត្ថកិច្ចក្រោយដឹងថាមានទីតាំងជ្រកកោណលួចលាក់ប្រើប្រាស់និងចែកចាយគ្រឿងញៀន ។
សាមគ្គីមុនីជ័យ.ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានការណែនាំពីលោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ កំលាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការស្រាវជ្រាវក្រោយទទួលបានព័ត៌មានពីមហាជន ឈានទៅធ្វេីការបង្រ្កាបបានមុខសញ្ញាបាន នៅចំណុចព្រៃខាងកើតវត្តជ្រៃក្រាំងខ្នុរ ស្ថិតនៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ បានចុះទៅដល់ទីតាំងខាងលើ បានឃេីញមុខសញ្ញាសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ (មុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួន)
២.ឈ្មោះ សុង ប៊ុន្នី ភេទប្រុស អាយុ២១ឆ្នាំ
រស់នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ
៣.ឈ្មោះ ឆន ឆាង ភេទប្រុស អាយុ២១ឆ្នាំ
រស់នៅភូមិព្រៃទាន់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ
ជាក់ស្តែងកំលាំងយេីងបានឃាត់និងត្រួតពិនិត្យឆែកឆេរ
ដកហូត បានម្សៅក្រាមសថ្លាស ង្ស័ យជា គ្រឿងញៀនចំនួន៥ក ញ្ច ប់,ទូរស័ព្ទដៃចំនួន២គ្រឿង,ម៉ូតូ១គ្រឿង ឧបករណ៍ កែច្នៃសំរាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចនគរបាលបានបញ្ជូនមុខសញ្ញាសង្ស័យទាំង ៣រួមជាមួយវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់ ៕



