បុរសម្នាក់បាក់ក ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ វ៉ាជែងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តមួយគ្រឿង ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ដែលបានកើតឡើងកាលពី យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
បុរសម្នាក់បានបាក់ករស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញឡើងវ៉ាជែងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្ត toyota prius ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង។

ប្រភពព័ត៌មានបានបញ្ជាក់ថា សពមានឈ្មោះ រិន ភ័ណ្ឌ ភេទប្រុសអាយុ២៨ មានស្រុកកំណើតរសនៅ ខេត្តព្រៃវែង។
នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកToyota Priusពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BX-7332 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចចំនួន២នាក់បានបើកយកមកឈប់ ចត នៅ លេី ចិញ្ចើមផ្លូវ គោលបំណងឆុងទឹកដោះគោអោយកូន ពេលនោះដែរស្រាប់តែគេឃើញបុរសរងគ្រោះជិះ ម៉ូតូ ម៉ាកHONDA WAVEពណ៌ មួយគ្រឿង ពាក់ ផ្លាក លេខ ភ្នំពេញ 1CC-0165 ជិះ ម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ទិសដៅពីកើតទៅលិចក្នុង ល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុបាន វ៉ា ជែង រថយន្ដ មួយ គ្រឿង មិនបានមើលមុខក៏ជ្រុល ទៅ បុក ផ្ទប់ពីក្រោយរថយន្ដ Toyota Priusយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបាក់ករស្លាប់ភ្លាមៗក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសពហើយទាក់ទងទៅក្រុមគ្រួសារ ។

សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយនេះនៅពេលក្រោយចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

You might also like