អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានបន្តផ្ដល់ជូនពលរដ្ឋភៀសសឹកនៅតាមបណ្ដាជំរំភៀសសឹកចំនួន៨ពាន់គ្រួសារ
នៅថ្ងៃទី១៥និង១៦ ខែធ្នូ ឆ្នាំ២០២៥ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន៨០០០កញ្ចប់ទៀត របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានបន្តផ្ដល់អោយប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាជំរំភៀសសឹក ដោយថ្ងៃទី១៥ធ្នូ ចែកដល់ប្រជាពលរដ្ឋភៀសសឹកចំនួន៣០០០គ្រួសារ និងថ្ងៃទី១៦ធ្នូ បន្តចែកដល់ប្រជាពលរដ្ឋចំនួន៥០០០គ្រួសារ។
ហើយគិតត្រឹមថ្ងៃទី១៦ធ្នូនេះ អំណោយចំនួន២២៦០០កញ្ចប់ ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា។
បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖
*ក្នុងកញ្ចប់ថង់
១-ថ្នាំដុសធ្មេញ
២-ច្រាសដុសធ្មេញ
៣-សាប៊ូដុំ
៤-ប្រេងខ្យល់
៥-ប្រេងកូឡា
៦-អង្រឹង
៧-អាវភ្លៀង
៨-ពិល
៩-កន្សែងធំ
១០-ក្រមា
១១-ធូបមូស
១២-ថ្នាំពេទ្យ (៤មុខ)
១៣-ទឹកដោះគោ (២កំប៉ុង)
១៤-នំលីលី
១៥-កន្ទេល
១៦-ម៉ុង
១៧-ភួយ
១៨-សារ៉ុង
១៩-សំឡីអនាម័យ
២០-សាប៊ូម្សៅ
២១-ខោអាវឈុត
*ដាក់ខាងក្រៅ
២២-ទឹកសុីវអុីវ
២៣-មី
២៤-ត្រីខ
២៥-តង់
២៦-ធុងទឹក។
ក្រៅពីអំណោយជាកញ្ចប់ខាងលើនេះ ក៏មានអំណោយជាគ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ផ្ដល់ឱ្យតាមរយៈអាជ្ញាធរទុកបន្តចែកដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ តាមចំនួនពលរដ្ឋភៀសសឹកនៃខេត្តនីមួយៗ។
ក្នុងនោះរួមមាន កញ្ចប់អំណោយរបស់សម្ដេចតេជោ,ទឹកសុីអុីវ,ត្រីខ,មី,តង់,ធុងទឹក,ទឹកសៀង
,ទឹកម្ទេស,ត្រីងៀត,
,សាច់ក្រក,ឆៃពៅ,ខោទឹកនោមកូនក្មេង,ម្សៅទឹកដោះគោ,ដបទឹកដោះគោកូនក្មេង,ទឹកដោះគោជូរ,និងស្ករគ្រាប់។
*សម្ភារៈសម្រាប់កងទ័ពរួមមាន៖អំបុក,ត្រីងៀត,សាច់ក្រក,ឆៃពៅ,នំUN,កាពិឆា,និងពងមាន់ស្ងោរ៕






