លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានចុះពិនិត្យស្ថានភាពតម្រូវការប្រើប្រាស់ទឹកស្រោចស្រពស្រូវរដូវប្រាំង ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់

នៅថ្ងៃសុក្រ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦នេះ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្រ្តីជំនាញមន្ទីរ សហការណ៍ជាមួយអាជ្ញាធរឃុំ បានចុះពិនិត្យស្ថានភាពតម្រូវការប្រើប្រាស់ទឹកស្រោចស្រពស្រូវរដូវប្រាំង ស្ថិតនៅឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សូមជម្រាបថា ក្រោមការដឹកនាំដោយលោកអនុប្រធានក្តាប់រួម បានគូសបញ្ជាក់ថា មន្ទីរនឹងបន្តទម្លាក់ទឹកតាមប្រពន្ធ័ធារាសាស្រ្តដំណាក់អំពិលក្នុងរយ:ពេល ៣ថ្ងៃខាងមុខ ដើម្បីបង្ហូរទម្លាក់បន្តជូនផ្នែកស្ទឹងមេទឹក នៃឃុំមេទឹកទៀត ព្រោះបច្ចុប្បន្នបានកំពុងជួយសង្រ្គោះទឹកជូនផ្នែកខាងស្រុកកណ្តៀងជាមុនសិន ។
លោកអនុប្រធានក្តាប់រួម បានបន្តទៅដល់ភូមិចិនតាយ (ហៅសួង) នៃឃុំមេទឹកមើលឃើញទឹកនៅក្នុងស្រែ អូរ ស្រះ ប្រឡាយ នៅមានតិចតួច ស្នើសុំការយោគយល់ដល់ប្រជាកសិករមេត្តាប្រើប្រាស់ទឹកក្នុងលក្ខណ:សន្សំសំចៃខ្ពស់ ក្នុងវិធានការរក្សា និងប្រើប្រាស់ទឹកដោយនិរន្តភាពទៅលើការស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃរបស់ មនុស្ស-សត្វពាហន: ។

You might also like