បុរសជនជាតិបរទេសម្នាក់ បេីករថយន្តមួយគ្រឿង រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក FORD RANGE REPTOR ពាក់ផ្លាកលេខ បរទេស 51-234.50 បេីករ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលបណ្តាលអោយរបាំងថ្មពុះចែកទ្រូងខ្ទាត់ចេញពីជួរចំនួន១ផ្ទាំងនិងរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌទួលគោក បានចុះមកដល់ទីតាំងនេះ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

You might also like