នាយឧត្តមសេនីយ៍ ទៀ សីហា និងនាយឧត្តមនាវី Samuel Paparo អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍នៅលើនាវា USS CINCINNATI
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ នៅលើនាវា USS CINCINNATI នៅមូលដ្ឋានសមុទ្ររាម នៃខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។



