លោក ហេង រតនា ៖ ជាង២០ឆ្នាំមុន ជំនាញសុនខដោះមីន កម្ពុជាពឹងបរទេសសុទ្ធ តែពេលនេះកម្ពុជាម្ចាស់ការលើខ្លួនឯងទាំងស្រុង

(ភ្នំំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុន កម្មវិធីសុនខបោសសម្អាតមីន កម្ពុជាបានពឹងផ្អែកលើជំនាញបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង ១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះ កម្ពុជា (អង្គភាព CMAC)អាចម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផង។
ឆ្លងកាត់ការងារនេះលោកសង្កត់ធ្ងន់ថា «កូនខ្មែរត្រូវតែប្រឹងប្រែង ហ្មត់ចត់ម៉ឺងម៉ាត់ និងមានស្មារតីឆន្ទៈម្ចាស់ការ ដើម្បីសម្រេចបានគោលដៅប្រកបដោយនិរន្តភាព សម្រាប់សង្គមជាតិរបស់យើង»។
សូមជម្រាបថា នៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦នេះ អង្គភាព CMAC និងតំណាង JICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់ជប៉ុន បានជួបពិភាក្សាគ្នា ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខ CMAC និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជា ទៅប្រតិបត្តិការនៅបណ្តាប្រទេសនានា ដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម៕

You might also like