នាំខ្លួនអ្នកបើកបរម៉ូតូដែលជិះឈរ លើកជើង និងជិះជ្រេពេញផ្លូវ មកសួរនាំ ក្រោយមានការចែកចាយពេញបណ្តាញសង្គម
(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បាននាំខ្លួនអ្នកបើកបរម៉ូតូម៉ាក MD ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ1D-5404 ដែលជិះឈរលើម៉ូតូ លើកជើង និងជិះជ្រេពេញផ្លូវ ដែលត្រូវចែកចាយពេញបណ្ដាញសង្គម នាថ្ងៃទី២៧ ថ្ងៃមករា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចរហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានតាមស្រាវជ្រាវរកឃើញម៉ូតូខាងលេីនៅផ្ទះលក់ស៊ុត មួយកន្លែងត្រង់ចំណុចខាងក្រោយផ្សារលើក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានសួររកអ្នកបើកបរម៉ូតូដែលជិះឈរល់ម៉ូតូលើកជើ់ង និងជិះជ្រេពេញផ្លូវនោះមកសាកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
អ្នកបើកបរម៉ូតូឈ្មោះ រី វាសនា មានទីលំនៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បន្ទាប់ពីសាកសួររួចរាល់បាន យកទៅធ្វើតេស្តរកសារធាតុគ្រឿងញៀនលទ្ធផល (វិជ្ជមាន)។
ក្រោយពីធ្វើតេស្តសារធាតុគ្រឿងញៀន (វិជ្ជមាន) កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានប្រគល់ជននេះឱ្យការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវិធី៕



