កម្ពុជា បណ្តេញជនជាតិវៀតណាម ៥៩នាក់ ក្រោយរកឃើញរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា បានបណ្តេញជនជាតិវៀតណាម ៥៩នាក់ ស្រី ១៦នាក់ ចេញពីកម្ពុជា បន្ទាប់ពីរកឃើញថា ពួកគេលួចស្នាក់នៅធ្វើការងារ និងលួចឆ្លងដែនខុសច្បាប់។
ការបណ្តេញចេញនេះ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខេត្តព្រៃវែង។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាម ដែលបណ្តេញចេញនេះ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកណ្តាល៕

You might also like