ឯកឧត្តម វ៉ាត់ ចំរើន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ១០គ.ម (Women Run 10K)
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Loke Kah Meng អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន និងលោក សែម ផល្លា នាយកប្រតិបត្តិគណៈកម្មការម៉ារ៉ាតុង អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍រត់ប្រណាំងស្រ្តីចម្ងាយ១០គ.ម (Women Run 10K) និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរយៈពេល៥ឆ្នាំ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។



