កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានធ្វើការអញ្ជើញក្រុមក្មេងទំនើងចំនួន ០៨នាក់ ជិះបង្ហោះម៉ូតូ
ស្វាយជ្រំ÷ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយធំ កោះហៅក្រុមក្មេងទំនើងចំនួន ០៨នាក់ ប្រុស ដែលបានប្រព្រឹត្តសកម្មភាពជិះបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានជាច្រើនលើក ស្ថិតក្នុងភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងបានថតបង្ហោះជាវីដេអូ បង្ហោះម៉ូតូនៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។ សមត្ថកិច្ច បានដករហូតម៉ូតូជិះធ្វើសកម្មភាពចំនួន ០២គ្រឿង។
ដោយមានការឯកភាព និងអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យា អប់រំ មិនឱ្យប្រព្រឹត្តបន្តទៀត និងបានអញ្ជើញអាណាព្យាបាលដើម្បីមកយកទៅអប់រំបន្ត។ ចំពោះម៉ូតូធ្វើសកម្មភាព ត្រូវបានធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាន រយៈពេល ០៣ ខែទើបប្រគល់ជូនវិញ។



