នារីវ័យក្មេងស្រស់ស្អាតម្នាក់ បើករថយន្តមួយគ្រឿង បុកម៉ូតូកង់បីមួយគ្រឿង បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង
ហេតុការណ៍នេះកើតឡើងកាលពី យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវ ១០០៣ កែងផ្លូវបេតុង ខាងជើងក្រសួងដែនដី ដែលស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នារីវ័យក្មេងស្រស់ស្អាតម្នាក់ក្នុងចំណោមបីនាក់បើករថយន្តស៊េរីទំនើបម៉ាកMazda EZ-6មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CE-9190 បុកជាមួយម៉ូតូកង់បីមួយគ្រឿងពាក់ស្លាកលេខភ្នំពេញIE-7380 ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាង ចំណែកអ្នកបើកបរកង់បី រងរបួសធ្ងន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការឃាត់អ្នកបើកបររថយន្តបណ្តោះអាសន្នដើម្បីទុកប្រគល់ជូនជំនាញ ចំណែកអ្នករងរបួសត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕



