ចាប់បានក្មេងទំនើង២ក្រុមប្រុងគប់គ្នា ស្ថិតនៅក្នុងភូមិខ្លាក្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់
តាកែវ ៖ ចាប់បានក្មេងទំនើង២ក្រុមប្រុងគប់គ្នា បានត្រឹមអប់រំនិងឲ្យម៉ែឪមកធានាយកទៅផ្ទះវិញរៀងៗខ្លួន នៅស្រុកត្រាំកក់!
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់និងអាជ្ញាធរភូមិឃុំបានធ្វេីការអប់រំណែនាំដល់ក្រុមក្មេងទំនេីង២ក្រុម ប៉ុនប៉ងធ្វេីសកម្មភាពគប់គ្នាតាមដងផ្លូវសាធារណៈមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ស្ថិតនៅក្នុងភូមិខ្លាក្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ ដោយបានធ្វេីកិច្ចសន្យា ហៅអាណាព្យាបាលមកធានាយកត្រលប់ទៅផ្ទះវិញ ៕



