សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា ក្រោយការបង្ហោះលើបណ្តាញសង្គមឃើញថា មានការចាប់អារម្មណ៍ និងស៊ែរតគ្នាច្រើនលើករណីនេះ
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា ក្រោយការបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ឃើញថា មានការចាប់អារម្មណ៍ និងស៊ែរតគ្នាច្រើនលើករណីនេះ។
ក្នុងខណ:នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ ស្រាវជ្រាវ និងតាមដានយ៉ាងខ្លាំងចំពោះករណីនេះ។
ទន្ទឹមគ្នានេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងកោះអញ្ជើញសមត្ថកិច្ចដែលឈរជើងប្រចាំការនៅចំណុចគោលដៅត្រួតពិនិត្យខាងលើ ដើម្បីមកសាកសួរនាំ និងបំភ្លឺឱ្យបានច្បាស់ ក្នុងករណីរកឃើញមានកំហុសឆ្គង ប្រព្រឹត្តខុសពីតួនាទីនឹងត្រូវទទួលវិន័យកងកម្លាំងជាក់ជាមិនខាន។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកសារព័ត៌មាន ទទួលជ្រាបជាព័ត៌មានតាមការគួរ។
សូមអរគុណ



