ពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
ពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែក ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាលនៅឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមច្រេីមកុះករជាងឆ្នាំមុនៗ។
ការចូលរួមច្រេីនកុះករពីមួយឆ្នាំទៅមួយឆ្នាំនេះ បេីតាមព្រះចៅអធិការវត្តបន្ទាយដែក មានសង្ឃដីការថា គឺដោយសារតែប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សមានការយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃពុទ្ធសាសនា និងតម្លៃនៃវប្បធម៌ជាតិ និងម្យ៉ាងទៀតក៏ដោយសារតែប្រទេសកម្ពុជាយេីងមានសុខសន្តិភាព និងមានឱកាសគ្រប់គ្រាន់ក្នុងធ្វេីបុណ្យធ្វេីទានជាដេីម៕



