សុនខរបស់អង្គភាព CMAC ធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការងារនៅប្រទេសបូស្លៀរ!
ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ សុនខរបស់អង្គភាព CMAC បានធ្វើអន្តោប្រវេសន៍ទៅរស់នៅ និងធ្វើការងារនៅប្រទេសបូស្លៀរ។ នេះបើយោងតាមឯកឧត្តម ហេង រតនា អគ្គនាយក CMAC នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
CMAC ធ្លាប់តែទិញសុនខពីបូស្លៀរសម្រាប់បម្រើការងារនៅកម្ពុជា ឥឡូវនេះអង្គការជាដៃគូរ NPA ដែលបានសហការជាមួយអង្គភាព CMAC ចាប់តាំងពីឆ្នាំ១៩៩២-៩៣នោះ បានជាវសុនខទាំង២ទៅបូស្លៀរវិញម្តង។
ឯកឧត្ត ហេង រតនា បានបន្ថែមថា៖ «នេះជាការពង្រឹងម្ចាស់ការលើវាសនារបស់យើង អ្នកខ្លះអាចយល់ថាវាមិនមែនជាសមិទ្ធផលធំដុំអ្វីនោះទេ ប៉ុន្តែយើងបានយល់ច្បាស់ និងមានមោទនភាពហើយវាជាមេរៀនជាក់ស្តែងក្នុងការចូលរួមចំណែកលើមូលដ្ឋាននូវការពង្រឹងស្មារតី និងគោលដៅភាពជាម្ចាស់ (ម្ចាស់ការ) របស់កម្ពុជា។



