ធ្លាប់ជាប់ពន្ធនាគារ០២លើក ចេញមកវិញគំរាមថា នឹងសម្លាប់កាប់បំផ្លាញម៉ូតូក្មួយប្រុស សមត្ថកិច្ចឃាត់ខ្លួន
កណ្តាល ÷ លោកមា ជាជនសង្ស័យ ធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក ចេញមកវិញមិនកែប្រែ បែគំរាមថានឹងសម្លាប់ កាប់បំផ្លាញម៉ូតូក្មួយប្រុស ខឹងព្រោះក្មួយហ៊ានចូលទៅឃាត់លោកមា (ពូ) កំពង់ទាស់គ្នាជាមួយសង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្មួយ ដោយកើតហេតុកាលពីវេលាម៉ោង ១៣និង០០នាទីថ្ងៃទី០៣ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចរោងម៉ាស៊ីនបូមទឹកខ្នងទួល ស្ថិតនៅក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា÷ជនរងគ្រោះមាន
ឈ្មោះ មន គឹមលាង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ត្រូវជាក្មួយ) ចំនែកជនសង្ស័យមានឈ្មោះ មន គង្គា (ត្រូវជាមា ) អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ វិជ្ជមាននូវសារធាតុញៀន (+) និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក ករណីរក្សាទុកប្រើប្រាស់និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ដោយអ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិកណ្ដាល ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាបយក រួមមាន: កាំបិតដងដែកប្រវែង ជិតកន្លះម៉ែត្រ ( ០,៤៧ មែត្រ) , ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីមពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1JP-8249 ជារបស់ជនរងគ្រោះរងការខូចខាត ។
សមត្ថកិច្ចបន្តទៀតថា
ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយនៅវេលាកើតហេតុ ជនសង្ស័យ (លោកមា)បានឈ្លោះប្រកែកគ្នាជាមួយសង្សារហូតប្រើអំពើហិង្សា ខណ:ពេលនោះ ជនរងគ្រោះ(ជាក្មួយ) បានចូលទៅឃាត់ ជនសង្ស័យកុំឲ្យឈ្លោះគ្នាជាមួយ
សង្សា ស្រាប់តែជនសង្ស័យ បានខឹងនិងជនរងគ្រោះ រួចក៏បានស្ទុះទៅធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលអោយដួលថែមទាំងបានជាន់និងចាប់កាច់បំបាក់ស្លាកលេខម៉ូតូចោល បន្ទាប់មកជនសង្ស័យក៏បានកាន់កាំបិតមកធ្វេីសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយខូចខាតយ៉ាងដំណំ រួចបានស្រែកគំរាមកំហែងថានឹង កាប់សម្លាប់ជនរងគ្រោះចោលថែមទៀត ហើយជនសង្ស័យក៏បានបោះកាំបិតចោលទៅក្នុងដីស្រូវបាត់ ។ ដោយមានការភ័យខ្លាច ជនរងគ្រោះជាក្មួយ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



