ស៊ីម៉ាក់ និង អង្គការ JMAS ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោម សម្រាប់រយៈពេល១២ខែ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោកបណ្ឌិត UNRAN Shigeyuki ប្រធានអង្គការJMAS ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការJMAS ក្នុងការអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោម សម្រាប់រយៈពេល១២ខែ ពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៧ ដែលនឹងត្រូវបោសសម្អាតគ្រាប់បែកចង្កោមលើផ្ទៃដីទំហំប្រមាណជាង៣០០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលមានថវិកាគម្រោងចំនួន១៨៤.៤៧១ ដុល្លារសហរដ្ឋអាមេរិកនិងថវិកាក្នុងគម្រោងមួយចំនួនទៀតអង្គការJMASជួយអភិវឌ្ឍន៍សហគមន៍ដោយផ្ទាល់។
សូមបញ្ជាក់ថា អង្គភាពCMAC និងអង្គការJMAS បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីន និងអភិវឌ្ឍន៍សហគមន៍ក្រោយបោសម្អាតមីនរួចតាំងពីឆ្នាំ២០០២ ពោលគឺមានរយៈជាង២៤ឆ្នាំហើយ។កិច្ចសហការរវាងអង្គភាពទាំង២បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងសុខសុវត្ថិភាពនិងកសាងសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋនិងសហគមន៍មូលដ្ឋានក្នុងខេត្តគោលដៅមួយចំនួនដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែងជាដេីម៕

You might also like