បុរសម្នាក់បែកថ្នាំឡើងលើដំបូលផ្ទះ ត្រូវបានអាវុធហត្ថខេត្តសៀមរាបចុះអន្តរាគមន៍ឃាត់ខ្លួនចាត់ការតាមនីតិវិធី

(សៀមរាប)៖ បុរសម្នាក់ បែកថ្នាំបានឡើងលើដំបូងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ប៉ុន្តែមិនបានបណ្តាលឲ្យមានគ្រោះថ្នាក់នោះឡើយ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីមានប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកកាន់ កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ភ្លាមៗនោះ កម្លាំង ជំនាញ និងកម្លាំងគ-អន្តរាគមន៍ កងរាជអាវុធហត្ថខេត្តសៀមរាប បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ នឹងបានឃាត់ខ្លួនបុរសនោះ បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យ ឈ្មោះ ពៅ សុធារុន ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងជំនាញនៃ ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើតេស្តទឹកមូត្ររកឃើញមានសារធាតុញៀន ដែលអាចសន្និដ្ឋានបានថាបុរសរូបនេះ ប្រើប្រាស់គ្រឿងញៀនលើសកម្រិតធ្វើឲ្យបាត់បង់ស្មារតី (បែកថ្នាំ) ទើបឡើងលើដំបូលផ្ទះធ្វើ ឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងយ៉ាងដូច្នេះ។
ជាសារដាស់តឿន ដល់ប្អួនៗ ក្មួយៗ សូមឆ្លើយថាទេចំពោះ«គ្រឿងញៀន» ការសេពគ្រឿងញៀនធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

You might also like