បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូចំនួន០៥នាក់ និងម៉ូតូចំនូន២គ្រឿង យកមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីអប់រំនិងធ្វើកិច្ចសន្យា
ស្វាយទាប ៖ កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៦ វេលាម៉ោង ១៥និង ៤៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តៀងរាយ សហការជាមួយកម្លាំងជំនាញស្រុក បានបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូចំនួន០៥នាក់ និងម៉ូតូចំនូន២គ្រឿងយកមកអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីអប់រំនិងធ្វើកិច្ចសន្យា ។
១/ឈ្មោះ អ៊ុំ រស្មីលាភ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
២/ឈ្មេាះ សំអាត សុរ៉ាឆាត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសន្តិសុខយាមម៉ូតូ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៣/ឈ្មោះ អាត ចំរើន ភេទប្រុស មុខរបរសិស្ស អាយុ ១៧ឆ្នាំរស់នៅភូមិបន្ទាយ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
៤/ឈ្មោះ ស៊ាន បូរ៉ានិស្ស័យ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដេីមពេាធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
៥/ឈ្មោះ យ៉ន រ៉ាយុទ្ធ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្រេាយពីធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចមកហេីយមានលិខិតធានារបស់ឪពុកម្តាយក៏ប្រគល់ក្មេងទាំង ០៥នាក់ ទៅអេាយឪពុកម្តាយធ្វើការអប់រំបន្ត រីឯម៉ូតូចំនួន ០២គ្រឿង លោកអធិការនគរបាលស្រុក បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងឯកឧត្តមព្រះរាជអាជ្ញា ដេីម្បីធ្វេីការក្សាម៉ូតូចំនួន០២ រក្សាទុកចំនួន០៣ខែ នៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ៕






