ឃាត់ខ្លួនក្មេងទំនើងចំនួន៦នាក់ ករណីបង្ហោះម៉ូតូនិងកាន់កាប់អាវុធ(ដាវកែច្នៃ)ថតបង្ហោះតាមបណ្ដាញសង្គម
ខេត្តកំពង់ស្ពឺ÷ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យផ្នែកនគរបាលយុត្តិធម៌ នៅវេលាម៉ោង ១៤:០០នាទី បានចុះស្រាវជ្រាវឃាត់ក្មេងទំនើងដែលបានជិះម៉ូតូបង្ហោះនៅតាមដងផ្លូវសាធារណៈ និងថតវីឌីអូ កាន់ដាវបង្ហោះតាមបណ្ដាញសង្គម មាន៣ទីតាំងផ្សេងគ្នា និងឃាត់ខ្លួនមនុស្ស ចំនួន៦នាក់ មកអនុវត្តច្បាប់ និងអប់រំណែនាំ ៖
១/ឈ្មោះថេត និថា ភេទប្រុស អាយុ២០ឆ្នាំ
២/ឈ្មោះថា គណនេយ្យ ភេទប្រុស អាយុ២០ឆ្នាំ
៣/ឈ្មោះ ឃឿន វីរៈ (ហៅអារៈ) ភេទប្រុស អាយុ១៧ឆ្នាំ
៤/ឈ្មោះ វុធ រ៉ាវី (ហៅអាវី) ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៤នាក់រស់នៅភូមិចាអោក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ
៥/ ឈ្មោះ រ៉េត រ៉ាវុធ ភេទប្រុស អាយុ១៦ឆ្នាំ
៦/ ឈ្មោះ ឌិន ទ្រី ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់រស់នៅភូមិត្រពាំងក្រឡឹង ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ។
បើតាមចម្លើយសារភាពរបស់ក្មេងទំនើងនេះ ពួកគេពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនិងថតបង្ហោះ ពិតប្រាកដមែន គឺដើម្បីកំសាន្តអារម្មណ៍ឱ្យសប្បាយ និងចង់ឱ្យគេឃើញថាខ្លួនឯងឡូយ ។
វត្ថុតាងដកហូត: ម៉ូតូចំនួន៣គ្រឿង,ដាវ ១ ដើម និងទូរស័ព្ទ១គ្រឿង ៕






