ក្មេងទំនេីងដែលដេញវាយគ្នាយ៉ាងអនាធិបតេយ្យនៅក្រុងបាត់ដំបង និងស្រុកសង្កែ ត្រូវកម្លាំងនគរបាលតាមបង្រ្កាប ចំនួន១២នាក់
(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាក់ទងនឹងករណីហិង្សាបង្កដោយក្រុមក្មេងទំនេីងកាលពីយប់ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៦រួចមក នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលស្រុកសង្កែដែលមានលោកវរសេនីយ៍ទោ យុត តុងហូ ជាអធិការនិងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូតបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញាសរុបចំនួន១២នាក់ក្នុងចំណោមបក្សពួកផ្សេងទៀត ដែលកំពុងគេចខ្លួនរួមទាំងវត្ថុតាងផងនាំមកធ្វេីការសាកសួរ។
ការតាមចាប់ខ្លួននេះក្រោយពួកគេធ្វេីសកម្មភាពបង្កហិង្សាក្នុងពិធីមង្គលការនៅស្រុកសង្កែ និងបង្កហិង្សានៅផ្លូវសួនច្បារក្នុងក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៦។
សមត្ថកិច្ចនគរបាលនឹងរៀបចំបញ្ជូនពួកគេទៅកាន់សាលាដំបូងខេត្តបាត់ដំបងដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ បន្ទាប់ពីស្រាវជ្រាវរួច៕






