ក្រុមហ៊ុនអាកាសចរណ៍នានា បានសម្រុកលុប ចោលជើងហោះហើរ ដោយសារតែហានិភ័យសន្តិសុខ
ការធ្វើដំណើរផ្លូវអាកាសកំពុងតែចលាចលពាសពេញ តំបន់មជ្ឈិមបូព៌ា នៅថ្ងៃអាទិត្យ ទី១ ខែមីនា នេះ ខណៈក្រុមហ៊ុនអាកាសចរណ៍នានា បានសម្រុកលុប ចោលជើងហោះហើរ ដោយសារតែហានិភ័យសន្តិសុខ ខណៈវិបត្តិអ៊ីរ៉ង់ បានបង្កឱ្យមានការរំខានយ៉ាង ធ្ងន់ធ្ងរបំផុតមួយចំពោះអាកាសចរណ៍ពិភពលោក ដែលមិនធ្លាប់មាននោះទេក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
អាកាសយានដ្ឋានសំខាន់ៗនៅមជ្ឈិមបូព៌ា រួមទាំងទីក្រុងឌុយបៃ ដែលជាមជ្ឈមណ្ឌលធ្វើដំណើរអន្តរជាតិដ៏មមាញឹកបំផុតរបស់ពិភពលោក ក៏ដូចជានៅទីក្រុងដូហា និង អាប៊ូដាប៊ី បានរងផលប៉ះពាល់ បន្ទាប់ពីការវាយប្រហារលើអ៊ីរ៉ង់ និងការសងសឹកទៅវិញទៅមកយ៉ាងកម្រោល៕






