គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ជាមួយនឹង រ៉ឺម៉ក បណ្ដាលឲ្យបុរស០២នាក់រងរបួស

ភ្នំពេញ ៖ នៅ ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ជាមួយនឹង រ៉ឺម៉ក បណ្ដាលឲ្យបុរស០២នាក់រងរបួស ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះទី១: មានឈ្មោះ បូង សីហា ភេទប្រុស អាយុ២០ឆ្នាំ រងរបួស បែកមាត់ បាក់ធ្មេញ មានអាសយដ្ឋាននៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី២: មានឈ្មោះ ម៉ន សុខធី ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួស បែកចិញ្ចើម និង ថ្ពាល់ខាងស្ដាំ មានអាស័យដ្ឋាននៅភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុសុមះ ៕

You might also like