ឃាត់ខ្លួនជនសង្ស័យ ០១នាក់ តាមដីកាបង្គាប់ឪ្យចាប់ខ្លួន ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តចំណុចផ្ទះ ស្ថិតនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ

អនុវត្តដីកាបង្គាប់អោយចាប់ខ្លួន ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាលសំបូរនិងសណ្តាន់ នៃអធិការដ្ឋាននគរបាលស្រុកសំបូរ ចាប់ឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ ព.ណ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ តាមដីកាបង្គាប់ឪ្យចាប់ខ្លួន លេខ: ២៤៣ច.ខ/២៥ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៥ ចេញដោយលោក ប៉េង គឹមហេន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត ក្រចេះ ត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តចំណុចផ្ទះ ស្ថិតនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៥ ។

ជនត្រូវចោទ ឈ្មោះ ព.ណ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីបញ្ចូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

You might also like