ករណីហិង្សា ជនសង្ស័យ ម្នាក់ សមត្ថកិច្ចឃាត់ខ្លួន
ស្រុកត្រាំកក់ ៖ នៅថ្ងៃចន្ទ៦រោចខែផល្គុនឆ្នាំម្សាញ់សប្ដស័ពស២៥៦៩ត្រូវនឹងថ្ងៃទី៩ខែមីនាឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិប្របសៀមឃុំឧត្តមសុរិយាមានករណីហិង្សាមួយបានកើតឡើងបង្កដោយជនសង្ស័យ០១នាក់ឈ្មោះណុបតឹកភេទប្រុសអាយុ៥៦ឆ្នាំដែលត្រូវជាបងថ្លៃ រស់នៅភូមិឃុំកើតហេតុប្រដាប់ដោយដាវបានធ្វើសកម្មភាពកាប់ទៅលើឈ្មោះជាសារ៉នភេទប្រុសអាយុ៥៣ដែលត្រូវជាប្អូនថ្លៃ រស់នៅភូមិប្របសៀមឃុំឧត្តមសុរិយាស្រុកត្រាំកក់ខេត្តតាកែវ ដោយជនដោយដល់បានកាប់ត្រូវមួយខ្នងដាវចំក្បាលពីលើផ្នែកខាងឆ្វេង បណ្ដាលអោយរងរបួសធ្ងន់ដេកសន្លប់បាត់ស្មារតី ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។
មូលហេតុដោយអ្នកទាំងពីរនាក់ ផឹកស្រាស្រវឹងហើយជនសង្ស័យខឹងនឹងឈ្មោះជាសារ៉នដែលជាប្អូនថ្លៃជេរម្រាយម្តាយខ្លួនពេលទទួលបានពាក្យបណ្ដឹងពីឈ្មោះអ៊ុលស្រីម៉ីភេទស្រីអាយុ២០រស់នៅភូមិឃុំជាមួយគ្នាដែលត្រូវជាកូនជនរងគ្រោះនិងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយលោកលីមហ៊នព្រះរាជអាជ្ញារងអសាលាដំបូងខេត្តតាកែវនៅថ្ងៃទី១០ខែមីនាឆ្នាំ២០២៦វេលាម៉ោង១១និង៣០នាទី សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះណុបតឹករួមនិងវត្ថុតាងដាវដើម្បីយកមកធ្វើការសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ ៕






