នាយ ក្រិន ធ្លាក់ខ្លួនឈឺមានលក្ខណៈធ្ងន់ធ្ងរ ដោយវង្វេងលែង ស្គាល់អ្នកណាទាំងអស់
ភ្នំពេញ ៖ តារាកំប្លែងនាយ ក្រិន ត្រូវបានក្រុមគ្រួសារនាំ មកពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកបាន ធ្លាក់ខ្លួនឈឺដោយសាររលាកត្រចៀក ហើយរាលដាលប៉ះពាល់ ដល់ប្រព័ន្ធប្រសាទ ជាហេតុធ្វើអោយរូបលោកវង្វេងលែងដឹងខ្លួន តែម្តង ។
លោក សាវីន ហ្វីលីព បញ្ជាក់ថា ក្រោយបានសាកសួរពីក្រុមគ្រូពេទ្យអាការៈរបស់ នាយ ក្រិន នាពេលនេះគឺមានលក្ខណៈធ្ងន់ធ្ងរ ដោយវង្វេងលែង ស្គាល់អ្នកណាទាំងអស់ ហើយមេរោគបានឡើងពេញឈាម ដោយសារនាយរលាកប្រអប់ត្រចៀកខាងឆ្វេង ធ្វើឲ្យមេរោគឡើង ពេញខួរក្បាល ៕






