សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែល កន្និដ្ឋា លើកឡើង មានចរិតជា ការគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិក ក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការ នាល្ងាចថ្ងៃទី១១ ខែមីនាឆ្នាំ២០២៦នេះថា ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿង ក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញ មតិលើរឿង ដែលថាអាមេរិកអាចមក ចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់ សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។
សម្តេច បានបន្តថា ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើក ឡើងវាមានចរិតជាការគំរាមកំហែងមក លើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយ ដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។
តាមសម្តេចតេជោ បានសង្កត់ធ្ងន់ថា អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្ក គ្រោះថ្នាក់ នៃការបែងចែកនិកាយ សាសនាក្នុងសាសនាឥស្លាមផង និង ការបែងចែកសាសនាផ្សេងគ្នានៅ កម្ពុជាផង។ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វី ដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាម សាសនានេះឯង។
សម្តេចតេជោ ប្រធានព្រឺទ្ធសភា បានរំលេចថា «ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាច នៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យ គ្មានជម្លោះជាតិសាសន៍ និងសាសនា នៅកម្ពុជានោះឡើយ»៕






