អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងនៅសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ

ខេត្តកណ្តាល÷ អគ្គីភ័យនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅនៅភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្រុងអរិយក្សត្រខណៈសមត្ថកិច្ចនិងអាជ្ញាធរបញ្ចេញឡានទឹកជួយបាញ់ពន្លត់។

ហេតុការណ៍នោះគេឃើញវត្តមានលោក អភិបាលក្រុងអរិយក្សត្របានដឹកនាំកម្លាំងគណៈបញ្ជាការឯករដ្ឋបាលក្រុងចុះជួយ អន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើផងដែរ។
ប្រភពពីរដ្ឋបាលក្រុងអរិយក្សត្របានឲ្យដឹងថា ដោយមានការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទ ក្រុមការងារបានគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុងហើយ និងប្រេីប្រាស់ឡានទឹកចំនួន ៧គ្រឿង សរុបជាទឹក ៥៦គីប។ គេនៅមិនពុំទាន់ដឹងពីទំហំនៃការខូចខាតទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះទាំង៣ខ្នងខាងលើនោះអស់ប៉ុន្មាននោះទេដោយសមត្ថកិច្ចនិងអាជ្ញាធរកំពុងស្រាវជ្រាវធ្វើកំណត់ហេតុសួនាំម្ចាស់ផ្ទះដើម្បីដឹងពីការខូចខាតសម្ភារៈទាំងនោះ។

លោកអភិបាលក្រុងអរិយក្សត្យក៏សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមរថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគបាលក្រុង រថយន្តពន្លត់អគ្គីភ័យបុរីវីឡាទួលសង្កែអរិយក្សត្រ រថយន្តពន្លត់អគ្គីភ័យរដ្ឋបាលស្រុកល្វាឯម បងប្អូនប្រជាការពារ កងកម្លាំងទាំង៣ អាជ្ញាធរពាក់ព័ន្ធ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើការពន្លត់អគ្គីភ័យនេះបានទាន់ពេលវេលា៕

You might also like