ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជម្រាបជូន នាយករដ្ឋមន្ត្រីសិង្ហបុរី ពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅប្រទេសសិង្ហបុរី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់ឯកឧត្តម នៅសាធារណរដ្ឋសិង្ហបុរី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ដែលត្រូវកសាងតាមរយៈភាពជោគជ័យនៃការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២៥កន្លងទៅ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកយកការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ទៅជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីផងដែរ។

 

You might also like