កិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅចុងខែមីនា
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានកិច្ចប្រជុំអន្តរក្រសួងស្តីពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន២០។ កិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសបានបន្តថា អង្គប្រជុំបានត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការត្រៀមរៀបចំ និងបានពិភាក្សាអំពីអាទិភាពគន្លឹះ និងបញ្ហាសារសំខាន់ៗ ដែលត្រូវលើកយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំខាងមុខ។ កិច្ចពិភាក្សាក៏បានគូសបញ្ជាក់អំពីអាទិភាពរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការពង្រឹងភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុប ផងដែរ៕






